Luke 18

រឿង​ស្ត្រី​មាន​ចិត្ដតស៊ូ​

1ព្រះអង្គ​ក៏មានបន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​មួយអំពី​ភាព​ចាំបាច់​ដែល​ត្រូវ​អធិស្ឋានជានិច្ចទាំងមិន​ត្រូវ​រសាយចិត្ដ 2ថា៖ ​«នៅក្នុងក្រុងមួយមានចៅក្រមម្នាក់ដែលមិន​កោត​ខ្លាចព្រះជាម្ចាស់ហើយ​ក៏​មិនកោតក្រែងមនុស្សណាដែរ 3នៅក្នុង
ElementText was blank in previous row. I deleted that row and renumbered the words in this verse.
ក្រុងនោះ​ក៏​មានស្ដ្រី​មេម៉ាយ​ម្នាក់​ចេះតែ​មករកគាត់​ទាំង​និយាយថា​សូម​លោក​រក​យុត្តិធម៌​ពីគូវិវាទ​របស់​ខ្ញុំ​ឲ្យ​ខ្ញុំផង
4ក្នុងមួយ​រយៈ​ពេល​នោះ​ចៅក្រមមិនព្រមទេប៉ុន្ដែក្រោយមក​គាត់​បាន​គិតនៅក្នុងចិត្ដថាទោះបី​ខ្ញុំ​មិន​កោត​ខ្លាចព្រះជាម្ចាស់​មិន​កោតក្រែងមនុស្សណាមែន​ក៏​ដោយ 5ប៉ុន្ដែដោយព្រោះស្ដ្រីមេម៉ាយនេះ​ចេះតែ​មករំខានខ្ញុំ​ខ្ញុំ​នឹង​រកយុត្ដិធម៌​ឲ្យ​នាង​ម្ដង​ចុះ​បើមិនដូច្នោះទេខ្ញុំ​មុខជា​ធុញ​ទ្រាន់​នឹង​ការ​ដែល​នាង​ចេះតែមកមិនខាន»។ 6ព្រះអម្ចាស់ក៏មានបន្ទូលទៀតថា៖ ​«ចូរ​ស្ដាប់​អ្វី​ដែល​ចៅក្រមទុច្ចរិតនេះនិយាយចុះ 7ដូច្នេះតើ​ព្រះជាម្ចាស់មិន​រក​យុត្ដិធម៌ទាល់តែសោះ​ឲ្យ​ពួក​អ្នក​ព្រះអង្គជ្រើសតាំងដែលអំពាវនាវ​ទៅ​ព្រះអង្គទាំងយប់​ទាំង​ថ្ងៃទេ? ​តើ​ព្រះអង្គ​ពន្យា​ពេល​ជាមួយពួកគេ? 8ខ្ញុំប្រាប់អ្នករាល់គ្នាថា​ព្រះអង្គ​មុខជា​រកយុត្ដិធម៌​សម្រាប់​ពួកគេដោយរួសរាន់ប៉ុន្ដែ​កាល​ណា​កូនមនុស្ស​មក​ដល់​តើ​លោក​នឹង​ឃើញជំនឿ​នៅ​លើផែនដី​ឬ​ទេ

រឿង​អ្នកខាង​គណៈ​ផារីស៊ី​ និងអ្នកទារពន្ធ​ដារ​

9ព្រះអង្គ​ក៏មានបន្ទូល​ជា​រឿងប្រៀបប្រដូច​មួយ​ទៀតនេះទៅ​អ្នក​ខ្លះដែលគិតថាខ្លួនឯងសុចរិតហើយមើលងាយអ្នកដទៃ​ថា៖ 10«មាន​បុរសពីរនាក់​បាន​ឡើងទៅ​ព្រះ​វិហារ​ដើម្បី​អធិស្ឋានម្នាក់​ជា​អ្នកខាងគណៈផារិស៊ីម្នាក់ទៀត​ជា​អ្នកទារពន្ធដារ 11អ្នកខាងគណៈផារិស៊ីបាន​ឈរអធិស្ឋានសម្រាប់ខ្លួនឯង​យ៉ាងដូច្នេះ​ថា​ឱ​ព្រះជាម្ចាស់អើយ! ​ខ្ញុំ​អរព្រះគុណព្រះអង្គដែលខ្ញុំមិនដូចជាមនុស្សដទៃទៀត​ដែល​ជា​មនុស្ស​បោកប្រាស់ទុច្ចរិត​និង​ផិតក្បត់ហើយ​ក៏​មិន​ដូចជាអ្នកទារពន្ធដារនេះដែរ 12ខ្ញុំបាន​តមអាហារពីរដង​ក្នុង​មួយ​សប្ដាហ៍​ខ្ញុំ​ថ្វាយ​មួយ​ភាគ​ដប់គ្រប់របស់ទាំងឡាយ​ដែល​ខ្ញុំ​រកបាន 13អ្នកទារពន្ធដារវិញ​បាន​ឈរ​ពី​ចម្ងាយសូម្បីតែភ្នែក​ក៏​មិនហ៊ានងើយទៅស្ថានសួគ៌ដែរ​គាត់​និយាយ​ទាំង​គក់ទ្រូងថាព្រះជាម្ចាស់អើយ! ​សូម​មេត្ដា​ដល់​ខ្ញុំដែល​ជា​មនុស្សបាប​ផង។ 14ខ្ញុំប្រាប់​អ្នករាល់គ្នាថា​ពេល​ម្នាក់​នេះទៅដល់ផ្ទះ​វិញ​គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​មិនមែន​អ្នកខាងគណៈផារិស៊ី​ម្នាក់​នោះ​ទេ​ដ្បិត​អ្នក​ណាលើកតម្កើងខ្លួន​នឹង​ត្រូវ​បន្ទាបចុះអ្នកណាបន្ទាបខ្លួន​នឹង​ត្រូវ​លើកតម្កើងវិញ»។

ព្រះយេស៊ូប្រទានពរដល់ក្មេងៗ

15ពួកគេ​នាំក្មេង​ៗ​មក​ឯ​ព្រះអង្គដែរដើម្បី​ឲ្យ​ព្រះអង្គ​ពាល់ពួកវាប៉ុន្ដែ​ពេល​ឃើញដូច្នេះ​ពួក​សិស្ស​ក៏​ស្ដីបន្ទោសអ្នក​ទាំង​នោះ 16ប៉ុន្ដែព្រះ​យេស៊ូហៅពួកគេ​ដោយ​មានបន្ទូលថា៖ ​«កុំ​ឃាត់ពួកគេ​អី! ​ចូរ​ឲ្យក្មេង​ៗ​ទាំងនេះមកខ្ញុំចុះដ្បិតនគរស្ថានសួគ៌ជា​របស់​មនុស្ស​ដូច​ក្មេង​តូចៗ​ទាំង​នេះ 17ខ្ញុំប្រាប់​អ្នករាល់គ្នាជាប្រាកដថាអ្នកណាដែលមិនទទួលនគរព្រះជាម្ចាស់​ដូច​ជាកូនក្មេង​អ្នក​នោះ​មិន​អាច​ចូល​ទៅក្នុងនគរព្រះជាម្ចាស់បានឡើយ»។

បុរស​អ្នកមាន​ជួប​ព្រះយេស៊ូ

18មាន​អ្នកគ្រប់គ្រងម្នាក់​បាន​សួរព្រះអង្គថា៖ ​«លោកគ្រូល្អ​អើយ! ​តើ​ខ្ញុំ​ត្រូវ​ធ្វើដូចម្ដេច​ដើម្បី​ទទួលបានជីវិតអស់កល្បជានិច្ច​ទុកជា​មរតក 19ព្រះយេស៊ូក៏មានបន្ទូល​ទៅ​គាត់ថា៖ ​«ហេតុអ្វី​អ្នក​ហៅខ្ញុំថាល្អ​ដូច្នេះ? ​គ្មាន​នរណា​ម្នាក់ល្អ​ទេ​លើកលែងតែព្រះជាម្ចាស់មួយ​អង្គ​គត់ 20អ្នកស្គាល់បញ្ញត្ដិ​ហើយ​ថាកុំផិតក្បត់កុំសម្លាប់មនុស្សកុំលួចកុំធ្វើ​ជា​សាក្សី​ក្លែងក្លាយ​ហើយ​ចូរ​គោរពឪពុកម្ដាយ​របស់​អ្នក» 21ប៉ុន្ដែគាត់​ទូល​ព្រះអង្គ​ថា៖ ​«ខ្ញុំ​បាន​ធ្វើតាម​បញ្ញត្ដិ​ទាំងអស់នេះតាំងពី​ខ្ញុំ​នៅ​វ័យជំទង់ម៉្លេះ» 22ពេលឮ​ដូច្នេះ​ព្រះ​យេស៊ូក៏មានបន្ទូល​ទៅ​គាត់ថា៖ ​«អ្នកនៅខ្វះ​សេចក្ដី​មួយ​ចូរ​ទៅ​លក់ទ្រព្យសម្បត្ដិទាំងអស់​ដែល​អ្នក​មានចែក​ឲ្យ​អ្នកក្រចុះ​នោះ​អ្នក​នឹង​មានទ្រព្យសម្បត្ដិនៅស្ថានសួគ៌រួចចូរមក​តាម​ខ្ញុំចុះ» 23ពេលបាន​​សេចក្ដី​ទាំងនេះ​គាត់​ប្រែជាព្រួយ​ចិត្ដ​ណាស់ព្រោះ​គាត់​មានទ្រព្យសម្បត្ដិច្រើន

ទ្រព្យសម្បត្ដិ​ និងនគរ​ព្រះជាម្ចាស់

24កាល​ព្រះ​យេស៊ូឃើញគាត់​ប្រែ​ជាព្រួយចិត្ដ​ដូច្នេះ​ក៏មានបន្ទូលថា៖ ​«អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់ 25ដ្បិតសត្វ​អូដ្ឋចូលតាមប្រហោងម្ជុល​នោះ​ងាយជាងអ្នកមានចូលក្នុងនគរព្រះជាម្ចាស់​ទៅទៀត» 26ពួកអ្នកដែលក៏​ទូល​សួរថា៖ ​«បើដូច្នោះ​តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះបាន 27ព្រះអង្គក៏មានបន្ទូលថា៖ ​«អ្វីៗ​ដែលមនុស្សមិន​អាច​ធ្វើ​បានព្រះជាម្ចាស់អាច​ធ្វើ​បាន»។ 28លោកពេត្រុស​បាន​ទូលថា៖ ​«មើល៍យើង​បាន​លះបង់ទ្រព្យសម្បត្ដិ​របស់​យើង​ហើយ​ដើរតាមលោក» 29ព្រះអង្គក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នាជាប្រាកដថាគ្មានអ្នកណាដែលលះបង់ផ្ទះសំបែងប្រពន្ធកូនឪពុកម្ដាយបងប្អូនព្រោះ​យល់​ដល់នគរព្រះជាម្ចាស់ 30មិនបាន​ទទួលច្រើនលើសលប់នៅពេលនេះទេហើយនៅគ្រា​មក​ដល់​នឹង​ទទួល​បាន​ជីវិតអស់កល្បជានិច្ចទៀត​ផង»។

ការ​ប្រាប់​អោយ​ដឹង​មុនជា​លើកទី​បី​​​​អំពី​ការ​សុគត​

31កាល​ព្រះអង្គ​នាំ​សាវក​ទាំង​ដប់ពីរទៅ​ជាមួយ​ព្រះអង្គ​មានបន្ទូលទៅពួកគេថា៖ ​«មើល៍​យើង​កំពុង​ឡើងទៅ​ក្រុង​យេរូសាឡិមហើយគ្រប់​សេចក្ដី​ដែល​ពួក​អ្នកនាំព្រះបន្ទូល​បាន​ចែងទុកអំពីកូនមនុស្ស​នឹង​បាន​សម្រេច 32ដ្បិតពួកគេ​នឹង​ប្រគល់លោក​ឲ្យ​ពួក​សាសន៍ដទៃ​ដើម្បី​ឲ្យ​ពួកគេ​ចំអកធ្វើបាបស្ដោះទឹកមាត់​ដាក់ 33វាយនឹង​ខ្សែតីហើយសម្លាប់ប៉ុន្ដែ​នៅ​ថ្ងៃទីបី​លោក​នឹង​រស់​ឡើង​វិញ»។ 34ប៉ុន្ដែពួកគេមិនយល់​សេចក្ដី​ទាំងនេះ​ឡើយ​ដ្បិតព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេហើយពួកគេមិនយល់​ពី​សេចក្ដី​ដែល​ព្រះអង្គ​បាន​មានបន្ទូលទេ

ព្រះយេស៊ូប្រោស​អ្នកសុំទាន​ខ្វាក់​ភ្នែក​

35កាលព្រះអង្គយាងជិតដល់​ក្រុង​យេរីខូរ​នោះ​មាន​មនុស្ស​ខ្វាក់ម្នាក់​កំពុង​អង្គុយសុំទាននៅចិញ្ចើមផ្លូវ 36ពេលបណ្ដាជន​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ​គាត់​ក៏សួរ​អំពី​អ្វី​ដែល​កើតឡើងនេះ 37ពួកគេប្រាប់គាត់ថា៖ ​«ព្រះ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែតយាង​កាត់​នេះ» 38គាត់ក៏ស្រែកថា៖ ​«ព្រះ​យេស៊ូ​ជា​ពូជ​ពង្ស​ដាវីឌអើយ! ​សូម​មេត្ដាខ្ញុំផង» 39ពួកអ្នក​ដើរ​នៅ​ខាង​មុខ​បាន​បន្ទោសគាត់ឲ្យនៅស្ងៀមប៉ុន្ដែគាត់ស្រែកថែមទៀតថា៖ ​«ពូជ​ពង្ស​ដាវីឌអើយ​សូម​មេត្ដា​ដល់​ខ្ញុំផង!»។ 40ព្រះយេស៊ូក៏ឈប់​ហើយ​បង្គាប់​ឲ្យ​គេ​នាំមនុស្ស​ខ្វាក់​នោះមកព្រះអង្គ​ពេល​គេ​នាំ​គាត់​មកជិតព្រះអង្គ​ក៏​សួរគាត់ថា 41«តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើអ្វី​ឲ្យ​អ្នក?» ​គាត់ទូល​វិញ​ថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើលឃើញផង 42ព្រះយេស៊ូក៏មានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​មើល​ឃើញ​វិញ​ចុះជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។ 43ភ្លាមនោះ​គាត់​ក៏​មើលឃើញហើយដើរតាមព្រះអង្គ​ទាំង​សរសើរតម្កើងព្រះជាម្ចាស់មនុស្សទាំងអស់​ដែល​បាន​ឃើញ​ក៏​ថ្វាយការសរសើរដល់ព្រះជាម្ចាស់
Copyright information for KhmKCB